khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដំណាច់ឆ្នាំរបស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដំណាច់ឆ្នាំរបស់សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (Japan Alumni of Cambodia) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន និងបណ្តាក្រុមហ៊ុនជប៉ុននៅប្រទេសកម្ពុជា។

    ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានលើកឡើងនូវចំណុចសំខាន់បីសម្រាប់អ្នកចូលរួម៖
    ទី១- ភាពជោគជ័យរបស់កម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចខ្ពស់រយៈពេលកន្លងមកនេះ គឺទទួលបានការរួមចំណែកយ៉ាងសប្បុរសពីមិត្តជប៉ុន។
    ទី២- ជប៉ុនត្រូវបានស្គាល់ថា គុណភាព ភាពស្មោះត្រង់ និងបច្ចេកវិទ្យា ធ្វើឱ្យប្រជាជនកម្ពុជាមានការកោតសរសើរចំពោះផលិតផល និងសេវាកម្មរបស់ជប៉ុន ដោយក្រុមហ៊ុនជប៉ុន ជាច្រើនទទួលបានការស្វាគមន៍ពីកម្ពុជា។
    ទី៣- ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា-ជប៉ុន។

    បន្ទាប់មកឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក៏បានលើកផងដែរអំពីការចង់បង្កើតកម្មវិធីផ្លាស់ប្ដូរសម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា-ជប៉ុន ដោយមានគោលជំហរឹងមាំក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងតំបន់ និងលើកឆាកអន្តរជាតិ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត